សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្ដីសម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវ សេចក្ដីប្រកាសនេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈការបង្រៀន និងអប់រំដើម្បីលើកស្ទួយការគោរពសិទ្ធិ និងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជាលំដាប់ៗទៅមុខ ដើម្បីធានាឲ្យបាននូវការទទួលស្គាល់និងការប្រតិបត្តិតាមជាសកល និងប្រកបដោយប្រសិទ្ធិភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋនានាដែលរស់នៅក្រោមដែនអំណាចច្បាប់ របស់ខ្លួន
សេចក្តីប្រកាសសកលអំពីសិទ្ធិជនជាតិដើម
ដោយសារមានករណីរំលោភបំពានសិទ្ធិមនុស្ស និងសេរីជំនឿសាសនារបស់ជនជាតិដើម ទើបបណ្តាលឲ្យអង្គការជាច្រើន ដែលតំណងជនជាតិដើមទូទាំងពិភពលោក ធ្វើការតវា យ៉ាងស្វិតស្វាញ។ ក្រោយមកក៏មានព្រឹត្តិការណ៏ប្រចាំឆ្នាំ គឺវេទិការអចិន្ត្រៃអង្គការសហ ប្រជាជាតិស្តីពីបញ្ហាជនជាតិដើម នៅទីក្រុងញ៉ូវយ៉ក់ សហរដ្ឋអាមេរិកក្នុងខែឧសភា ជារៀងរាល់ឆ្នាំ។ ដោយឡែក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧កន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តផ្តល់សុពលភាពឲ្យកម្រងច្បាប់ជនជាតិដើម ដែលមានចំនួន ៤៦មាត្រាចូលជាធរមាន ដែលក្នុងនោះមានសម្លេងគាំទ្រចំនួន ១៤៣ប្រទេស សម្លេងអនុបវាទចំនួន១១ និងជំទាស់ចំនួន ៤ គឺតម្រូវឲ្យប្រទេសនានាពិភពលោក ត្រូវគោរពសិទ្ធិមូលដ្ឋានរបស់ជនជាតិដើមជាម្ចាស់ទឹកដី។